+855 16 757 168     samnob@keiladaily.com
KD Logo

ព្រះខ័នរាជស្វាយរៀងនឹងបង្ហាញឯកសណ្ឋានថ្មីក្នុងថ្ងៃជម្រុះ AFC Cup នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 261

ឯកសណ្ឋានថ្មីសម្រាប់រដូវកាលថ្មី២០២០របស់ព្រះខ័នរាជស្វាយរៀងនឹងត្រូវបានបង្ហាញក្នុងការប្រកួត Play-Off ពានរង្វាន់ AFC Cup នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០នេះ។ នេះបើតាមការឲ្យដឹងពីលោក Christopher Grant អ្នកចាត់ការទូទៅក្លិបព្រះខ័នរាជស្វាយរៀង។


ក្រុមជើងឯកក្របខណ្ឌកំពូលកម្ពុជានឹងទទួលស្វាគមន៍ជើងឯករងឡាវ Master 7 នៅពហុកីឡដ្ឋានជាតិវេលាម៉ោង៦ល្ងាច មុនបន្តទៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃពុធ ទី២៩ ខែមករា សម្រាប់ជើងទីពីរ។

ក្រុមឈ្នះក្នុងចំណោមភាគីទាំងពីរនឹងឆ្លងចូលពូល G ដែលមាន Ceres Negros របស់ហ្វីលីពីន, ក្រុមវៀតណាម Than Quang Ninh និងក្លិបឥណ្ឌូនេស៊ី Bali United កំពុងរង់ចាំស្រាប់។


ដូច្នេះយើងចាំមើលថាតើឯកសណ្ឋនថ្មីរបស់ព្រះខ័នរាជស្វាយរៀងស្អាតប៉ុនណាដែរ។ សម្រាប់សំបុត្រទស្សនាគឺ១០០០០រៀល៕

អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖