+855 16 757 168     samnob@keiladaily.com
KD Logo

Mbappe ថា Liverpool បច្ចុប្បន្នខ្លាំងដូចម៉ាស៊ីន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 528

ខ្សែប្រយុទ្ធ Kylian Mbappe របស់ Liverpool បានពណ៌នាក្រុមហង្សក្រហម Liverpool ថាខ្លាំងដូច«ម៉ាស៊ីន» ស្របពេលពួកគេកំពុងនាំមុខដាច់នៅកំពូលតារាង Premier League ហើយកៀកនឹងការលើកពានលីគឡើងវិញជាលើកដំបូងតាំងពីឆ្នាំ១៩៩០មក។

Mbappe និយាយថា៖ «អ្វីដែល Liverpool កំពុងធ្វើនៅខណៈនេះគឺអស្ចារ្យណាស់។ ពួកគេដូចជាម៉ាស៊ីនអីចឹង។ ពួកគេបានរកឃើញចង្វាក់ដ៏សង់តង់មួយ ហើយលេងបានល្អម្ដងហើយម្ដងទៀត។ ពួកគេមិនចាញ់សោះ(ក្នុងលីគ)។ ពេលអ្នកមើលការប្រកួត អ្នកគិតថាគ្រប់យ៉ាងគឺងាយស្រួល តែតាមពិតវាមិនស្រួលទេ។ កីឡាករពួកគេគ្រប់គ្នាផ្ដោតអារម្មណ៍បានមូលល្អ ពួកគេលេង៣ថ្ងៃម្ដង ហើយឈ្នះម្ដងហើយម្ដងទៀតៗ»។

សូមរំឭកថា កន្លងមក Liverpool ក៏ត្រូវបានភ្ជាប់នឹង Mbappe ដែរ តែលោក Jurgen Kopp បានលើកឡើងថាតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធបារាំងរូបនេះគឺហួសពីកញ្ចប់ចំណាយរបស់ក្លិប។

ដោយឡែក Mbappe និយាយថាគេសប្បាយចិត្តនៅ PSG ទោះបីគេនៅតែបន្តត្រូវបានភ្ជាប់នឹង Real Madrid ក៏ដោយ។

Mbappe បានផ្លាស់ពី Monaco ទៅ PSG ក្នុងតម្លៃ១៦៥.៧លានផោនក្នុងឆ្នាំ២០១៧៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖