+855 16 757 168     samnob@keiladaily.com
KD Logo

CR7 បន្តស៊ុតចូល ស្របពេល Juventus ផ្ដួល Roma ឡើងវគ្គ៤ក្រុម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 401

Cristiano Ronaldo រកបានគ្រាប់ទី១៣ក្នុង១០ប្រកួតចុងក្រោយ ស្របពេល Juventus ផ្ដួល Roma ៣-១ យប់ថ្ងៃពុធទី២២ខែមករាឆ្នាំ២០២០ ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Coppa Italia។

CR7 បានស៊ុតបើកការនាំមុខក្នុងនាទី២៦ពីការបញ្ជូនបាល់របស់ Gonzalo Higuain។ នេះជាគ្រាប់ទីរបស់របស់ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះក្នុងពាន Coppa Italia ដែលមានន័យថាពេលនេះគេបានស៊ុតចូលក្នុងពានក្លិប១៥ប្រភេទផ្សេងគ្នា។ ហើយនេះក៏ជាគ្រាប់ទី៧របស់គេក្នុងឆ្នាំ២០២០នេះផងដែរ។

Rodrigo Bentancur ស៊ុតគ្រាប់ទី២ក្នុងនាទី៣៨ មុន Leonardo Bonucci រកបានគ្រាប់ទី៣ក្នុងនាទី៤៥+២។ ក្នុងវគ្គទី២ Roma រកបាន១គ្រាប់ដោយបាល់ផ្លាតចូលទីខ្លួនឯងរបស់អ្នកចាំទី Gianluigi Buffon បន្ទាប់ពី Cengiz Under ស៊ុតបុករបាទីហើយឡងមកបុក Buffon។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Juventus នឹងប៉ះ AC Milan ឬ Torino៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖