+855 16 757 168     samnob@keiladaily.com
KD Logo

សាលាបាល់ទាត់ដ៏ធំត្រៀមលេចទ្បើងឆាប់ៗនៅកម្ពុជា ដោយមានគ្រូមកពីប្រទេសប្រេស៊ីល៩០%

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1356

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុនរៀលលាននែរគ្រុបបានរៀបចំធ្វើសន្និសីទកាសែតស្តីពី“ ដំណើរទស្សនកិច្ចរបស់វីរបុរសបាល់ទាត់ប្រេស៊ីល លោក Roberto Carlos” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។


ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងនៅទីក្រុងភ្នំពេញដើម្បីបើកដំណើរការ BIFA Cambodia (សាលាបាល់ទាត់អន្តរជាតិប្រេស៊ីលនៅកម្ពុជា)។ សន្និសីទសារព័ត៌មាននឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈដោយក្រុមហ៊ុនរៀលលាននែរគ្រុបក៏ដូចជាការទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានអាមីហ្គោស។ ក្រៅពីព្រឹត្តិការណ៍ទាំងនេះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រងក៏នឹងរៀបចំព្រឹត្តិការណ៍ដាច់ដោយឡែកឯកជនមួយទៀតដោយខ្លួនឯង។

BIFA Cambodia គឺជាសាលាបាល់ទាត់អាជីពដំបូងគេដែលនឹងមានវត្តមាននៅប្រទេសកម្ពុជា។ BIFA ផ្តោតសំខាន់លើការបណ្តុះបណ្តាលបាល់ទាត់កម្រិតអាជីពសម្រាប់សិស្សដែលមានអាយុពី៤-១៨ឆ្នាំ។ គ្រូបង្វឹក BIFA ទាំងអស់សុទ្ធតែជាអតីតកីឡាករអន្តរជាតិឬគ្រូបង្វឹកអន្តរជាតិដែលមានសមត្ថភាព។ BIFA ផ្តោតលើការអភិវឌ្ឍកីឡាករម្នាក់ៗបន្ទាប់មកបណ្តុះបណ្តាលពួកគេឱ្យធ្វើការជាក្រុម។


ដើម្បីលើកកម្ពស់ការចាប់ដំណើរការ BIFA កីឡាករបាល់ទាត់ Roberto Carlos នឹងប្រកាសជាផ្លូវការពីការចាប់កំណើតរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសកម្ពុជានៅឯសន្និសីទសារព័ត៌មានមួយដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈ។ លោក Roberto Carlos ជាវីរបុរសកីឡាបាល់ទាត់អន្តរជាតិប្រេស៊ីលដែលលោកបានចូលនិវត្តន៍ហើយ។ លោកបានឈ្នះពានពីការប្រកួតបាល់ទាត់ពិភពលោកសម្រាប់ប្រទេសប្រេស៊ីលជាច្រើនលើកហើយមានភាពល្បីល្បាញបំផុតដោយសារជើងឆ្វេងរបស់លោកដែលក្នុងនោះលោកក៏បានឈ្នះស្បែកជើងមាសផងដែរ។

ការចាប់ផ្តើមនៃ BIFA កម្ពុជាក៏ត្រូវបានគាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដោយសារពួកគេជឿជាក់យ៉ាងមុតមាំក្នុងការជួយអភិវឌ្ឍយុវជនក្នុងតំបន់និងផ្តល់ឱ្យពួកគេនូវឱកាសកាន់តែច្រើន។


ព្រឹត្តិការណ៍ទាំងនេះនឹងអាចធ្វើទៅបានដោយមានជំនួយពីដៃគូឧបត្ថម្ភនិងដៃគូជាច្រើនដូចជា ៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង(ដៃគូផ្តាច់មុខ) ភោជនីយដ្ឋានអាមីហ្គោស សាលាអន្តរជាតិ អេស សុី អាយ អេ (SCIA) សាលាបណ្តុះបណ្តាលកីឡា (1CASA) និងក្រុមហ៊ុនរ៉ូបូសុីងកម្ពុជា៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖