+855 16 757 168     samnob@keiladaily.com
KD Logo

ភ្នំពេញក្រោនប៉ះជើងឯកលីគកំពូលថៃម៉ោង​៧យប់នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 365

ក្លិបបាល់ទាត់ភ្នំពេញក្រោននឹងជួបប្រកួតជាមួយ Chiangrai United នៅវេលាម៉ោង៧យប់ថ្ងៃសៅរ៍ ទិ២៥ ខែមករា នាប្រទេសថៃក្នុងពានរង្វាន់មិត្តភាពអន្តរជាតិមួយ។


មុនឡើងដល់វគ្គ៨ក្រុមនេះ Chiangrai ដែលជាជើងឯកលីគកំពូលថៃបានទម្លាក់ក្លិបរួមជាតិ Chainat Hornbill ១ទល់នឹង០ ខណៈក្រោនរង់ចាំរួចស្រេច។

លោក ស៊ុំ វណ្ណា គ្រូបង្គោលថ្មីភ្នំពេញក្រោនបញ្ជាក់ថា មុនឈានដល់ការប្រកួតនេះ ក្រុមលោកបានត្រៀមលក្ខណៈ៧ទៅ៨សប្ដាហ៍រួចហើយ។ 

សម្រាប់កីឡាករវិញ អតីតគ្រូបង្គោលស៊ីម៉ាក់យូណាយធីត និង​វេស្ទើនភ្នំពេញបញ្ជាក់ថា មួយចំនួនមានបញ្ហារបួស ខណៈកីឡាករកូឡុំប៊ី Andres Nieto មានបញ្ហាទិដ្ឋការ៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖