+855 16 757 168     samnob@keiladaily.com
KD Logo

អស្ចារ្យពេកហើយ! Haaland បង្កើតប្រវត្តិសាស្ត្រនៅ Bundesliga ក្រោយលេងទើបបាន២លើក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 710

ខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland បន្តបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យក្នុងបាល់ទាត់អឺរ៉ុប ដោយស៊ុតចូល២គ្រាប់ទៀតហើយសម្រាប់ Borussia Dortmund ពេលឈ្នះ៥-១លើ FC Koln យប់ថ្ងៃសុក្រទី២៤ខែមករាឆ្នាំ២០២០។

Haaland រកបាន២គ្រាប់ក្នុងការចូលលេងលើកទី២សម្រាប់ Dortmund ធ្វើឱ្យគេក្លាយជាកីឡាករទី១ក្នុងប្រវត្តិសាស្ត្រ Bundesliga ដែលរកបាន៥គ្រាប់ពី២ប្រកួតដំបូង ហើយគ្រាប់បាល់ទាំងនោះកើតឡើងក្នុងម៉ោងដំបូងនៃការបង្ហាញសមត្ថភាពរបស់គេក្នុងលីគបាល់ទាត់អាល្លឺម៉ង់។

កីឡាករជម្រើសជាតិន័រវេសវ័យ១៩ឆ្នាំបានចូលលេងក្នុងនាទី៦៥ទល់នឹង Koln ហើយរកបាន២គ្រាប់ក្នុងនាទី៧៧និង៨៧។

ប្រកួតដំបូងរបស់គេ គេបានស៊ុតហ៊ែតទ្រីកទល់នឹង Augsburg បន្ទាប់ពីចូលលេងក្នុងនាទី៥៦។

សូមជម្រាបថា Haaland រកបាន២៨គ្រាប់ពី២២ប្រកួតសម្រាប់ Red Bull Salzburg ក្នុងពាក់កណ្ដាលទី១នៃរដូវកាល២០១៩-២០ រួមទាំង៨គ្រាប់ក្នុងការបង្ហាញខ្លួន៦លើកក្នុងវគ្គចែកពូល Champions League។

បើសរុបទាំងគ្រាប់បាល់នៅ Salzburg និងនៅ Dortmund គិតជាមធ្យមរដូវកាលនេះ Haaland រកបាន១គ្រាប់រៀងរាល់៤៦នាទី។ តែបើគិតតែគ្រាប់បាល់នៅ Dortmund គេរកបាន១គ្រាប់រៀងរាល់១២នាទី៕



ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖