+855 16 757 168     samnob@keiladaily.com
KD Logo

Mane អាចអវត្តមានជិត១ខែសម្រាប់ហង្សក្រហម Liverpool

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 277

ខ្សែប្រយុទ្ធ Sadio Mane របស់ហង្សក្រហម Liverpool បានរងរបួសសរសៃពួភ្លៅអំឡុងពេលជួយក្រុមឈ្នះ២-១លើ Wolves ហើយអាចអវត្តមាន៣សប្ដាហ៍។

តារាជម្រើសជាតិសេណេហ្គាល់វ័យ២៧ឆ្នាំរូបនេះអាចត្រលប់មកទីលានប្រកួតវិញទាន់ពេលនៃការប្រកួត Champions League ដែល Liverpool ប៉ះ Atletico Madrid នៅថ្ងៃទី១៨ខែកុម្ភៈ។

លោក Jurgen Klopp បានបញ្ជាក់ថា Mane នឹងខកខានការប្រកួត FA Cup ទល់នឹង Shrewsbury នៅថ្ងៃអាទិត្យទី២៦ខែមករាឆ្នាំ២០២០នេះ។

Liverpool នៅមិនទាន់បញ្ជាក់លម្អិតពីស្ថានភាពរបស់អតីតសមាជិក Red Bull Salzburg និង Southampton ខាងលើនៅឡើយទេ តែ Mane ត្រូវបានគិតថានឹងអវត្តមានការប្រកួតទល់ West Ham និង Southampton ទៀត៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ Marca

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖