+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកគាំទ្របាល់ទាត់ជាតិម្នាក់ គិតថា កីឡាករក្រោនពីររូបមានសមត្ថភាពលេងនៅលីគកំពូលថៃ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 869

លោក ម៉ៅ ផល្លី អ្នកស្នេហាវិស័យបាល់ទាត់ជាតិដ៏សកម្មមួយរូបយល់ឃើញ ខ្សែការពារ សុខ សុវណ្ណ និងខ្សែបម្រើ អ៊ន ចាន់ប៉ូលីន ជាកីឡាករមានភាពឆ្លាតវៃ និងអាចឈានដល់លេងនៅលីគកំពូលថៃបានេដែរ។


បុរសមានប្រភពពីឃុំពន្លៃ ឯខេត្តកំពង់ឆ្នាំងថ្លែងបែបនេះក្រោយទស្សនាការលេងរបស់ភ្នំពេញក្រោនក្នុងពានមិត្តភាពអន្តរជាតិនៅថៃដែលចាញ់ជើងឯកលីគកំពូលថៃ Chiangrai United ១ទល់នឹង០ កាលថ្ងៃសៅរ៍ ទី២៦ ខែមករា។ 

លោក ម៉ៅ ផល្លី លម្អិត ៖"ខ្ញុំមើលទាក់ទងជាមួយនឹងភាពឈ្លាសវៃរបស់គាត់ ចង្វាក់នៃការលេងរបស់គាត់ដឹងថា គូប្រជែងត្រូវទៅណា គាត់លឿនតែម្ដង គឺកម្រិតស្មើគេ។ កីឡាករក្រោនភាគច្រើនចាក់បាល់ចោលមែនទែន"។

គួរដឹងដែរថា កីឡាករទាំងពិរខាងលើពុំធ្លាប់ទៅប្រកបអាជីពនៅក្រៅប្រទេសទេ ប៉ុន្តែ សុខ សុវណ្ណ មានបទពិសោធច្រើនក្នុងក្រុមជម្រើសជាតិ និងអ៊ន ចាន់ប៉ូលីន ក៏មិនសូវបាត់មុនពីអ្នកចាត់ការ Keiuke Honda ដែរ៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Phnom Penh Crown, Bongly PonleyTown


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖