+855 16 757 168     samnob@keiladaily.com
KD Logo

លោក Arteta សប្បាយចិត្តក្រោយកីឡាករក្មេងៗ Arsenal បង្ហាញភាពក្លាហាននៅផ្ទះ Bournemouth

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 384

អ្នកចាត់ការ Arsenal លោក Mikel Arteta សប្បាយចិត្តខ្លាំងបន្ទាប់ពីក្រុមកីឡាករវ័យក្មេងរបស់លោកបានបង្ហាញភាពក្លាហានដើម្បីយកឈ្នះក្រុម Bournemouth ២-១ នៅកីឡដ្ឋាន Vitality ក្នុងជុំទី៤ FA Cup យប់ថ្ងៃចន្ទទី២៧ខែមករាឆ្នាំ២០២០។

ក្រុមកីឡាករវ័យក្មេងរបស់លោក Arteta បានបង្ហាញសមត្ថភាពល្អដើម្បីយកជ័យជម្នះដែលបានពីគ្រាប់បាល់ក្នុងវគ្គទី១របស់ Bukayo Saka និង Eddie Nketiah។

កីឡាករបម្រុង Sam Surridge របស់ Bournemouth តបត១គ្រាប់វិញក្នុងនាទី៩០+៤។

ការប្រកួតបន្ទាប់ Bournemouth នឹងស្វាគមន៍ Aston Villa ក្នុង Premier League នៅថ្ងៃទី១ខែកុម្ភៈ ចំណែក Arsenal នឹងទៅផ្ទះ Burnley នៅថ្ងៃទី២ខែកុម្ភៈ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖