+855 16 757 168     samnob@keiladaily.com
KD Logo

Conor Nestor ៖ យើងនាំមុខគេមែន តែក៏មិនប្រហែសដែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 559

ទោះបាននាំំមុខ៤ទល់នឹង១នៅជើងទីមួយ ​​លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង អះអាងថា នឹងអាចធ្វេសប្រហែសបានឡើយក្នុងជំនួប Play-Off ពាន AFC Cup 2020 នៅផ្ទះរបស់ Master 7 នៅថ្ងៃពុធ ទី២៩ ខែមករា នេះ។ 


គ្រូបង្វឹកជនជាតិអៀរឡង់បញ្ជាក់ថា លទ្ធផលជើងទីមួយទុកមួយឡែកសិន ហើយជើងទីពីរគឺនឹងចាប់ពី០ទល់នឹង០សាជាថ្មី ហើយថា​ សមាជិកគ្រប់រូបបានត្រៀមខ្លួនរួចរាល់សម្រាប់ជើងទីពីរនេះ។

លោក Conor រៀបរាប់ ៖"យើងបានត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ការប្រកួតម្ដងទៀត ព្រោះលទ្ធផលនឹងចាប់ផ្ដើមពី០ទល់នឹង០ ដូច្នេះយើងនឹងព្យាយាមរកលទ្ធផលឲ្យបានល្អដើម្បីកេរ្ដិ៍ឈ្មោះប្រទេសជាតិ និងក្លិប"។


លោក Conor ឲ្យដឹងដែរថា កូនក្រុមខ្លះមានបញ្ហារបួសតិចតួច តែមិនមែនជាបញ្ហាធំដុំឡើយ៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Preah Khan Reach Svay Rieng FC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖