ក្លិបបាល់ទាត់ណាហ្គាវើលដ៍នឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាបនៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ សម្រាប់ការប្រកួតមិត្តភាពកម្ដៅសាច់ដុំនៅកីឡដ្ឋាន SRU របស់ក្លិបសៀមរាបយូណាយធីត។
គ្រូបង្គោល មាស ចាន់ណា នឹងបែងចែកជាពីរក្រុម ដោយមួយក្រុមត្រូវជួបក្លិបមិនមែនអាជីព Bun Koy នៅវេលាម៉ោង៨ព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ។ ចំណែកម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល មួយក្រុមទៀតត្រូវជួបជាមួយអង្គរថាយហ្គឺរ។
នេះជាលើកទីមួយហើយដែលណាហ្គាធ្វើដំណើរទៅកាន់កីឡដ្ឋានដ៏ថ្មីនៅទឹកដីសៀមរាបមួយនេះដើម្បីបន្សុំាខ្លួនទៅនឹងទឹកដីថ្មីដែលនឹងត្រូវបានប្រើប្រាស់ដោយក្លិបអង្គរថាយហ្គឺរ និងសូលទីឡូអង្គរ នៅរដូវកាលថ្មី២០២០៕
អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Nagaworld FCTV
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖