+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែប្រយុទ្ធម្នាក់សម្រេចចិត្តទៅអេស្ប៉ាញក្រោយការមកដល់របស់ Erling Haaland

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1120

ខ្សែប្រយុទ្ធ Paco Alcacer បានចូលរួមជាមួយ Villareal ពី Borussia Dortmund លើកិច្ចសន្យា៥ឆ្នាំកន្លះ។


កីឡាករវ័យ២៦ឆ្នាំរកបាន២៣គ្រាប់ពីការប្រកួត៣៧លើកនៅ Bundesliga ក្រោយផ្លាស់ពី FC Barcelona នៅឆ្នាំ២០១៨។ 

យ៉ាងណា គេមិនបានបង្ហាញខ្លួនឡើយចាប់តាំងពីការមកដល់របស់ Erling Haaland ពី Red Bull Salzburg។

រដូវកាលមុនមានតែ Robert Lewandowski ប៉ុណ្ណោះដែលរកបានគ្រាប់បាល់ច្រើនជាង Alcacer។


លោក Michael Zorc នាយកផ្នែកកីឡាក្លិប Dortmund អះអាងថា ជាការសម្រេចចិត្តដ៏លំបាកដែលបានឲ្យ Alcacer ចាកចេញ តែពន្យល់ថា ដោយសារតែក្លិបផ្លាស់ប្ដូរប្រព័ន្ធលេងទៅ៣-៤-១-២ វិញហើយផ្នែកខាងលើពីររូបរ៉ាប់រងដោយ Jadon Sancho និង Thorgan Hazard៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖