+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែប្រយុទ្ធធ្លាប់ស៊ុតកក្រើកនៅ Genoa ឆ្នាំមុនផ្លាស់ទៅអាល្លឺម៉ង់ក្រោយមិនជោគជ័យនៅ AC Milan

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 634

Hertha Berlin បានចុះកិច្ចសន្យាផ្ទេរខ្សែប្រយុទ្ធ Krzysztof Piatek ពី AC Milan រយៈពេលវែង។

Piatek ដែលត្រូវបានភ្ជាប់ទៅនឹងការផ្ទេរទៅ Tottenham ឥឡូវនេះនឹងលេងក្រោមការដឹកនាំពីអតីតខ្សែប្រយុទ្ធ Spurs លោក Jurgen Klinsmann ដែលជាគ្រូបង្គោលរបស់ Hertha។

កីឡាករវ័យ២៤ឆ្នាំចំណាយពេលមួយឆ្នាំនៅ AC Milan ដោយចូលរួមពី Genoa។


នាយកកីឡាក្លិប Hertha លោក Michael Preetz សង្កត់ធ្ងន់ថា Krzysztof ជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ និងបានបង្ហាញគុណភាពនៅការប្រកួតកម្រិតកំពូល។

Piatek រកបាន២២គ្រាប់នៅ Serie A រដូវកាលមុន ដោយស៊ុត១៣គ្រាប់ឲ្យ Genoa និង៩គ្រាប់ឲ្យ AC Milan ប៉ុន្តែរដូវកាលនេះគេធ្វើបានតែ៤គ្រាប់ប៉ុណ្ណោះ៕

​ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖