+855 16 757 168     samnob@keiladaily.com
KD Logo

Bale បង្កើតក្រុមបាល់ទាត់ E-sports និងកំពុងស្វែងរកកីឡាករខ្លាំងៗចូលក្រុម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 563

ខ្សែប្រយុទ្ធស្លាប Real Madrid និងជម្រើសជាតិវេលស៍ Gareth Bale បានប្រកាសដំណើរការក្រុមកីឡាអេឡិចត្រូនិចថ្មីមួយឈ្មោះ Ellevens Esports។

ក្រុមនេះមានភាគហ៊ុនរបស់ក្រុមហ៊ុន 38 Entertainment Group របស់លោក Jonathan Kark និងអតីតកីឡាករបាល់ទាត់ Larry Cohen។

Ellevens Esports នឹងមានក្រុមមួយចូលរួមប្រកួតពាន FIFA eClub World Cup ក្នុងទីក្រុង Milan សប្ដាហ៍នេះ។

Bale វ័យ៣០ឆ្នាំ ក៏កំពុងអំពាវនាវដល់អ្នកលេងហ្គេមនៅជុំវិញពិភពលោកឱ្យមកចូលរួមបង្ហាញទេពកោសល្យដើម្បីប្រជែងយកកិច្ចសន្យាអាជីពពីក្រុមរបស់គេផងដែរ។

ក្នុងចំណោមកីឡាករថ្មីៗដែលចូលរួមក្រុម eSports របស់ Bale មកទល់ពេលនេះមានកីឡាករមកពីប្រេស៊ីល និងវេលស៍។

Ellevens eSports មានគម្រោងពង្រីកក្រុមលេងច្រើនប្រភេទកីឡាផ្សេងទៀតដូចជា Counter-Strike: Global Offensive, Fortnite និង Rocket League។


កាលពីឆ្នាំ២០១៩កន្លងទៅ យុវជនអាមេរិក Kyle Giersdorf បានឈ្នះប្រាក់រង្វាន់ជាង៣លានដុល្លារ ពីការប្រកួត Fortnite។

ប្រៀបធៀបនឹងពានកីឡាមែនទែន ដូចជាពានកូនគោល US Masters ជើងឯកបានត្រឹមជាង២លានដុល្លារប៉ុណ្ណោះ ខណៈជើងឯកវាយកូនបាល់ Wimbledon បាន៣លានដុល្លារ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖