+855 16 757 168     samnob@keiladaily.com
KD Logo

Haaland រកបានគ្រាប់ទី៨ពីការចូលលេងលើកទី៤ តែ Dortmund ធ្លាក់ពី German Cup

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 358

ខ្សែប្រយុទ្ធមុតស្រួចវ័យ១៩ឆ្នាំ Erling Braut Haaland បន្តកំណត់ត្រាស៊ុតបញ្ចូលទីដ៏គួរឱ្យសរសើររបស់គេ សម្រាប់ Borussia Dortmund តែមិនអាចរារាំងក្រុមរបស់គេពីការធ្លាក់ចេញពីពាន German Cup យ៉ាងគួរឱ្យភ្ញាក់ផ្អើលបានឡើយ ដោយចាញ់ Werder Bremen ៣-២ក្នុងជុំទី៣។

Haaland ត្រូវបានប្ដូរចូល ហើយរកបានគ្រាប់ទី៨របស់គេសម្រាប់ Dortmund ពីការចូលលេងលើកទី៤តាំងពីមកចូលរួមក្លិបនេះក្នុងខែមករាឆ្នាំ២០២០។

នោះជាគ្រាប់លើកទឹកចិត្តសម្រាប់ Dortmund បន្ទាប់ពី Bremen នាំមុខ២គ្រាប់មុនដោយ Davie Selke និង Leonardo Bittencourt ក្នុងវគ្គទី១។

តែ Milot Rashica បានស៊ុតគ្រាប់ទី៣សម្រាប់ម្ចាស់ផ្ទះ Bremen មុន Giovanni Reyna រកបានគ្រាប់ទី២របស់ Dortmund។

Haaland និង Reyna ជាកូនរបស់អតីតខ្សែបម្រើ Manchester City: Alf Inge Haaland និង Claudio Reyna៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖