+855 16 757 168     samnob@keiladaily.com
KD Logo

ទោះប្រកួតច្រើនកម្មវិធីឆ្នាំនេះ តែគ្រូព្រះខ័នរាជ ថា អាចទប់ទល់បាន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 696

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងត្រូវចូលរួមការប្រកួតពានរង្វាន់អន្តរជាតិចំនួន៣ផ្សេងគ្នា និងក្នុងស្រុកពីរទៀតនៅឆ្នាំ២០២០ដែលជាឆ្នាំដ៏មមាញឹកបំផុតរបស់ក្រុមជើងឯក MCL 2019។ 

យ៉ាងណាលោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង មិនជាបញ្ហាអ្វីខ្លាំងទេ ព្រោះកូនក្រុមគ្រប់រូបអាចរក្សារបៀបលេងបានដូចគ្នា មិនថា ក្មេង ឬចាស់ទេក្នុងចំណោមកីឡាកររបស់លោកទាំង២៧នាក់។


គ្រូបង្វឹកជនជាតិអៀរឡង់ពន្យល់ ៖"ខ្ញុំគិតថា អ្នកបានឃើញហើយពេលខ្ញុំប្ដូរកីឡាករ​ តើអ្នកបានឃើញភាពប្លែកគ្នានៃរបៀបលេងឬទេ ព្រោះសម្រាប់ខ្ញុំ ខ្ញុំឃើញពួកគេលេងដូចតែគ្នា ដូចរតនៈពេលចូលលេងអ៊ីចឹង មើលទៅគេគឺជាកីឡាករវ័យក្មេងម្នាក់ តែយ៉ាងណា ការលេងរបស់គេគឺដូចទៅនឹងកីឡាករជម្រើសដំបូងអ៊ីចឹងដែរ។ ពួកគេពិតជាលេងបានល្អដូចៗគ្នា ដូច្នេះប្រសិនបើបានលទ្ធផលមិនល្អ មិនថាពានអីទេ នោះមិនមែនជាកំហុសរបស់ពួកគេទេ គឺជាទំនួលខុសត្រូវរបស់ខ្ញុំ។ ដូច្នេះខ្ញុំគិតថា មានកីឡាករ២៧នាក់នេះ គឺគ្រប់គ្រាន់ហើយសម្រាប់ក្រុមអាជីព ព្រោះពេលខ្លះកីឡាករខ្លះលេងមិនបានពេញរដូវកាលផង។ សម្រាប់ខ្ញុំប្រកួតដល់ទៅ៥កម្មវិធី គឺគ្មានអ្វីត្រូវត្អូញទេ ហើយក៏មិនលំបាកពេកដែរ។ ជាក់ស្ដែង យើងប៉ះថាយហ្គឺរ ហើយត្រូវហោះទៅបាលីទៀត ហើយត្រូវបន្តដោយការប្រកួតជាមួយវិសាខាទៀត អ៊ីចឹងវាជាផលចំណេញសម្រាប់គូប្រកួតរបស់យើង​ តែសម្រាប់យើងគឺគ្មានអ្វីត្រូវផ្លាស់ប្ដូរទេ ព្រោះកីឡាករទាំងអស់សុទ្ធតែចង់តំណាងប្រទេសខ្លួននៅក្រៅប្រទេស និងផ្សព្វផ្សាយបាល់ទាត់កម្ពុជាលើឆាកអន្តរជាតិ។ ដូច្នេះយើងនឹងប្រឹងប្រែង១០០ភាគរយនៅគ្រប់ការប្រកួត"។


គួរបញ្ជាក់ថា ក្រៅពីក្របខណ្ឌកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ព្រះខ័នរាជស្វាយរៀងក៏ត្រូវចូលរួមការប្រកួតពានរង្វាន់ AFC Cup, AFF Club Championship និង Mekong Club Championship ផងដែរ៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖