+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិបនៅវៀតណាមមិនអាចធ្វើម្ចាស់ផ្ទះ AFC Cup បានទេនៅខែកុម្ភៈដោយសារករណីកូរ៉ូណា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 309

ក្លិបបាល់ទាត់ទាំងឡាយដែលមានភារកិច្ចត្រូវធ្វើម្ចាស់ផ្ទះពានរង្វាន់ AFC Cup 2020 វគ្គចែកពូលនៅខែកុម្ភៈ នេះត្រូវបានលើកពេលវិញ ដោយសារកង្វល់ជុំវិញករណីវីរុសកូរ៉ូណា។ នេះបើតាមការប្រកាសពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)។


ជាក់ស្ដែងក្លិប Ho Chi Minh City ដែលត្រូវទទួលភ្ញៀវ Yangon United និង Than Quang Ninh ទទួល Ceres Negros ត្រូវលើកពេល។

ដោយឡែកការប្រកួតជម្រុះដំណាក់កាលទីពីររវាង FC Ahal និង FC Neftchi ព្រមទាំង Ulaanbataar និង Taipower Company ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៥ កុម្ភៈ ក៏ត្រូវផ្អាកសិន៕


 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖