+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែបម្រើកូនកាត់អាល្លឺម៉ង់វិលពីលីគកំពូលថៃមកចូលរួម Ceres-Negros ជាថ្មី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 346

ខ្សែបម្រើជម្រើសជាតិហ្វ៊ីលីពីនកូនកាត់អាល្លឺម៉ង់ Manuel Ott បានចាកចេញពីក្លិបលីគកំពូលថៃ Ratchaburi Mitr Phol ត្រលប់មក Ceres-Negros វិញហើយក្នុងខែកុម្ភៈឆ្នាំ២០២០នេះ។

អតីតយុវជនថ្នាល Ingolstadt 04 វ័យ២៧ឆ្នាំរូបនេះជាតួសំខាន់មួយរូបក្នុងក្រុមជម្រើសជាតិហ្វ៊ីលីពីន ដោយគេបានលេង៥០លើករួចហើយសម្រាប់ក្រុមនេះតាំងពី២០១០មក។

គេបានផ្ដើមអាជីពក្នុងក្រុម Ingolstadt 04 ពីឆ្នាំ២០១០ដល់២០១៤ក្នុងឈុតទី២ មុនមកចូលរួម Ceres ក្នុងឆ្នាំ២០១៤។ នៅឆ្នាំ២០១៩គេបានចេញពី Ceres ទៅ Ratchaburi Mitr Phol ក្នុងលីគកំពូលថៃ តែដោយសាររបួស គេមិនសូវបានចូលលេងឡើយ។

ឥលូវគេសម្រេចចិត្តត្រលប់មក Ceres វិញ ដែលជាការពង្រឹងសមត្ថភាពក្រុមនេះបន្ថែមទៀតមុនចាប់ផ្ដើមយុទ្ធនាការវគ្គចែកពូល AFC Cup 2020 ពូល G ដោយពួកគេនឹងទទួល ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី១១ខែកុម្ភៈ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ FSA

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖