+855 16 757 168     samnob@keiladaily.com
KD Logo

ប៉ះជើងឯកហ្វីលីពីន គ្រូស្វាយរៀងសង្ឃឹមកូនក្រុមរក្សារបៀបលេងដូចពេលឈ្នះ DPMM

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 590

លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀងយល់ឃើញថា ប្រសិនបើកូនក្រុមអាចរក្សាការលេងដូចពេលឈ្នះ DPMM កាលសប្ដាហ៍មុនបាន នោះលោករំពឹងថា អាចធ្វើបានល្អពេលប៉ះម្ចាស់ផ្ទះ Ceres Negros ក្នុងការប្រកួតបើកឆាក AFC Cup 2020 ពូល G នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ។


គ្រូបង្វឹកកាន់ UEFA A-License លើកឡើងថា កូនក្រុមចេះរក្សាបាល់ និងរៀបចំបានល្អពេលរបូតបាល់ ដូច្នេះលោកចង់ឃើញកូនបន្តលេងបែបនេះពេលប៉ះក្រុមខ្លាំងរបស់ហ្វីលីពីន។

លោក Conor Nestor ពន្យល់ ៖" ពួកយើងលេងបានល្អ មើលទៅល្អមែនទែន។ យើងលេងបញ្ជូនបាល់បានលឿន និងរៀបចំបានល្អពេលគ្មានបាល់នៅជើង។ យើងត្រូវការរក្សាការលេងរបៀបនេះពេលប៉ះ Ceres ព្រោះពួកគេជាក្រុមកម្រិតកំពូលនៅអាស៊ីអាគ្នេយ៍។ តែជាមួយគ្នានេះដែរ យើងក៏ត្រូវការមន្ត្រីដឹកនាំការប្រកួតដ៏ល្អមួយ ព្រោះជាការប្រកួតជាមួយក្រុមដ៏ល្អបំផុតនៅអាស៊ីអាគ្នេយ៍"។


មុនឈានមកកាន់វគ្គចែកពូលនេះ ព្រះខ័នរាជស្វាយរៀងបានទម្លាក់ជើងឯករងឡាវ Master 7 ក្នុងវគ្គ Play-Off។ ក្នុងពូល G ជាមួយគ្នានេះដែរ ក្រុមជើងឯកលីគកំពូលកម្ពុជាក៏ត្រូវប៉ះក្លិបវៀតណាម Than Quang Ninh និងក្លិបឥណ្ឌូនេស៊ី Bali United៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖