ក្រុមការពារតំណែងជើងឯក Bundesliga: Bayern Munich រក្សាបានការនាំមុខដ៏ស្ដួចស្ដើង១ពិន្ទុនៅកំពូលតារាង បន្ទាប់ពីស្មើ០-០ក្នុងផ្ទះខ្លួនឯងជាមួយក្រុមលេខ២ RB Leipzig យប់ថ្ងៃអាទិត្យទី៩ខែកុម្ភៈឆ្នាំ២០២០។
មុនប៉ះ Leipzig ក្រុម Bayern បានឈ្នះ៦ប្រកួតជាប់ៗគ្នា និងបានវិលមកកំពូលតារាងចុងសប្ដាហ៍មុន បន្ទាប់ពី Leipzig បានស្មើជាមួយ Borussia Monchengladbach។
ប៉ុន្តែ Bayern មិនអាចបន្តរកបានជ័យជម្នះទី៧ជាប់គ្នាឡើយ ដោយអ្នកចាំទី Peter Gulacsi បានធ្វើការយ៉ាងចំណានដើម្បីរារាំងការស៊ុតរបស់ Thiago និង Leon Goretzka។
Timo Werner ក៏មានឱកាសរកគ្រាប់ឱ្យ Leipzig ដែរ ប៉ុន្តែស៊ុតមិនចំគោលដៅ។
ទោះយ៉ាងណា Bayern បានបង្កើនគម្លាតលើក្រុមលេខ៣ Dortmund ក្រោយក្រុមនេះបានចាញ់ Bayer Leverkusen ៣-៤ កាលពីថ្ងៃសៅរ៍៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖