+855 16 757 168     samnob@keiladaily.com
KD Logo

PSG ស៊ី Lyon បង្កើនគម្លាតនាំមុខ១២ពិន្ទុនៅកំពូលតារាង Ligue 1

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 451

Paris St Germain បង្កើនគម្លាតនាំមុខ១២ពិន្ទុនៅកំពូលតារាង Ligue 1 លើក្រុមលេខ២ Marseille បន្ទាប់ពីឈ្នះ៤-២លើ Lyon យប់ថ្ងៃអាទិត្យទី៩ខែកុម្ភៈឆ្នាំ២០២០។

Angel Di Maria និង Kylian Mbappe បានបើកការនាំមុខ២-០សម្រាប់ PSG ក្នុងនាទីទី២២និង៣៨ មុនពេលខ្សែការពារ Marcal de Oliveira របស់ Lyon ទាត់បាល់ចូលទីខ្លួនឯងយ៉ាងគួរឱ្យអស់សំណើចក្នុងនាទី៤៧។ ខណៈគ្មានកីឡាករ PSG ណាចូលមកដាក់សម្ពាធផង Marcal ដោយ​មិន​បាន​ឆែក​មើល​ជុំ​វិញ​ខ្លួន បានទាត់បាល់ដែលបញ្ជូនដោយ Julian Draxler ទៅចូលទីខ្លួនឯង ឱ្យ PSG នាំមុខ៣-០ ពេល​គេ​ព្យាយាម​ផ្ដាច់​បាល់​ចេញ​ក្រៅ។

Martin Terrier (នាទី៥២) និង Moussa Dembele (នាទី៥៩) បានបន្ថយការតាមពីក្រោយរបស់ Lyon មក៣-២ មុនពេល Edinson Cavani (នាទី៧៩) ស៊ុតគ្រាប់ទី៤ឱ្យក្រុមលោក Thomas Tuchel។

PSG ពេលនេះមាន៦១ពិន្ទុពី២៤ប្រកួត ចំណែក Marseille មាន៤៩ពិន្ទុ។ Lyon ធ្លាក់ទៅលេខ៩ មាន៣៣ពិន្ទុ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖