+855 16 757 168     samnob@keiladaily.com
KD Logo

FIFA ព្រមានថៃអំពីបម្រាមមិនឱ្យចូលរួមលេងពានអន្តរជាតិ ដោយសារ…

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 724

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានព្រមានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ថាពួកគេអាចប្រឈមបម្រាមមិនឱ្យលេងការប្រកួតអន្តរជាតិ ក្នុងករណីមានការជ្រៀតជ្រែកផ្ទៃក្នុងអំឡុងពេលនៃដំណើការបោះឆ្នោតរបស់ FAT។

FAT បានរារាំងអតីតប្រធានរបស់ពួកគេ Worawi Makudi ពីការចូលរួមប្រកួតប្រជែងទល់នឹងប្រធានបច្ចុប្បន្ន Somyot Poompanmoung សម្រាប់តំណែងប្រធានថ្មីក្នុងការបោះឆ្នោតខាងមុខនេះ ដែលនាំឱ្យលោក Worawi បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរកីឡាថៃ។

ឥឡូវនេះ FIFA បានប្រាប់ទៅ FAT ថាពួកគេអាចប្រឈមមុខនឹងទណ្ឌកម្មមួយចំនួន រួមទាំងបម្រាមមិនឱ្យចូលរួមប្រកួតអន្តរជាតិផង ប្រសិនពួកគេមិនធ្វើការដោយឯករាជ្យនិងដោយមិនស្ថិតក្រោមឥទ្ធិពលភាគីទី៣ទេនោះ។

សូមរំឭកថា កាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៥ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានរងទណ្ឌកម្ម FIFA ដោយដាក់បម្រាមមិនឱ្យចូលរួមប្រកួតអន្តរជាតិ រួមទាំងវគ្គជម្រុះ FIFA World Cup 2018 និង AFC Asian Cup 2019 បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) និងក្រសួងកីឡាឥណ្ឌូនេស៊ីកាលណោះ បរាជ័យក្នុងការរកដំណោះស្រាយជុំវិញថាតើស្ថាប័នណាជាអ្នកគ្រប់គ្រងដំណើរការការប្រកួតបាល់ទាត់ក្នុងប្រទេសនេះ។

ថៃអាចប្រឈមនឹងទណ្ឌកម្មស្រដៀងគ្នានេះ ប្រសិនពួកគេមិនធ្វើការបោះឆ្នោតដោយឯករាជ្យដូច FIFA បានដាស់តឿនទេនោះ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ FSA

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖