+855 16 757 168     samnob@keiladaily.com
KD Logo

Ighalo មិនបានទៅបោះជំរំនៅអេស្ប៉ាញជាមួយ Man Utd ដោយសារបញ្ហាកូរ៉ូណា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 621

ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Odion Ighalo មិនត្រូវបានលោក Ole Gunnar Solskjaer យកទៅអេស្ប៉ាញជាមួយមិត្តរួមក្រុមឡើយ ព្រោះក្ដីបារម្ភ​ខ្លាចគេចេញពីអង់គ្លេសហើយចូលអង់គ្លេសវិញមិនបាន ដោយសារការផ្ទុះវីរុសកូរ៉ូណាអាចនាំឱ្យរដ្ឋាភិបាលអង់គ្លេសបដិសេធមិនឱ្យគេចូលប្រទេសនេះជាថ្មី។

អតីតខ្សែប្រយុទ្ធ Watford វ័យ៣០ឆ្នាំ Ighalo បានហោះពីចិនមក Manchester កាលពីដើមខែកុម្ភៈឆ្នាំ២០២០នេះ បន្ទាប់ពី Man Utd ខ្ចីគេពី Shanghai Shenhua រយៈពេល៦ខែ។

លោក Solskjaer បាននិយាយប្រាប់ MUTV ថា Ighalo ចង់មកជាមួយក្រុមដើម្បីស្គាល់គ្នាឱ្យកាន់តែច្បាស់ ប៉ុន្តែលោកមិនចង់ប្រឈមនឹងហានិភ័យនៃការរឹតបន្តិងនៅច្រកព្រំដែនដោយសារបញ្ហាវីរុសកូរ៉ូណា។

ដូច្នេះ Ighalo នឹងនៅហាត់ក្នុងទីក្រុង Manchester ខណៈ Scott McTominay និង Axel Tuanzebe ដែលរបួសរយៈពេលយូរមកហើយនោះ ធ្វើដំណើរទៅអេស្ប៉ាញជាមួយក្រុមដែរ។

Man Utd នឹងមកអង់គ្លេសវិញនៅថ្ងៃសុក្រ មុនការប្រកួត Premier League ទល់នឹង Chelsea នៅ Stamford Bridge ថ្ងៃចន្ទទី១៧ខែកុម្ភៈ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖