+855 16 757 168     samnob@keiladaily.com
KD Logo

ព្រះខ័នរាជស្វាយរៀងបើកឆាក AFC Cup 2020 ប៉ះក្រុមជើងឯកហ្វីលីពីនថ្ងៃនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 436

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងបើកឆាកការប្រកួតពានរង្វាន់ AFC Cup 2020 ពូល G នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ នេះដោយប៉ះក្រុមម្ចាស់ផ្ទះ Ceres Negros នៅហ្វីលីពីន។

ជំនួបទាំងពីរនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Rizal Memorial ក្រុងម៉ានីល ម៉ោង៧និង៣០នាទីយប់ ត្រូវនឹងម៉ោង៦និង៣០នាទីល្ងាចនៅភ្នំពេញ។


មុនឡើងមកកាន់វគ្គចែកពូលនេះ ស្វាយរៀងបានទម្លាក់ជើងឯករងឡាវ Master 7 នៅវគ្គ play-off។

នៅពូល G ជាមួយគ្នាដែរក៏មានក្លិបវៀតណាម Than Quang Ninh និង ក្លិបឥណ្ឌូនេស៊ី Bali United៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Preah Khan Reach Svay Rieng FC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖