+855 16 757 168     samnob@keiladaily.com
KD Logo

ភរិយា ទៀង ទីនី សប្បាយចិត្តពេលស្វាមីនៅតែមានឱកាសលេងក្លិបធំ និងប្រកួតពានអន្តរជាតិ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 315

ទោះវ័យជ្រេបន្តិចមែន អ្នកនាង ហុក សុកញ្ញា មានអារម្មណ៍សប្បាយចិត្តពេលឃើញកីឡាករ ទៀង ទីនី ជាស្វាមីមានឱកាសលេងក្លិបធំដូចព្រះខ័នរាជស្វាយរៀង និងអាចចូលរួមការប្រកួតពានរង្វាន់ AFC Cup ដែលជាកម្រិតដ៏ធំមួយនៅអាស៊ី។


ប្អូនស្រីបង្កើតអតីតខ្សែប្រយុទ្ធល្បី ហុក សុចិត្រា បង្ហើបថា ស្វាមីរបស់អ្នកនាងតែងតែប្រឹងប្រែងហ្វឹកហាត់ជារៀងរាល់ថ្ងៃដើម្បីរក្សាកាយសម្បទា និងបន្តការលេងបាល់ទាត់អាជីព ទោះអាយុកាន់តែច្រើនក៏ដោយ ព្រោះនៅតែស្រលាញ់ការងារលើវាលស្មៅមួយនេះ។

អ្នកនាង ហុក សុកញ្ញា រៀបរាប់ ៖”សប្បាយចិត្តមែនទែនពេលក្លិបធំនៅតែត្រូវការគាត់ ជាពិសេសគាត់មានអាយុច្រើនបន្តិចមែន នៅតែមានឱកាសចូលរួមការប្រកួតអន្តរជាតិធំៗ ដូច AFC Cup អ៊ីចឹង។ រាល់ថ្ងៃគាត់ប្រឹងហាត់ណាស់ ព្រោះគាត់គិតថា គាត់នៅតែអាចលេងបាន អ៊ីចឹងគាត់អត់ទាន់ចង់ឈប់ទេ ហើយខ្ញុំក៏នៅតែជំរុញ និងលើកទឹកចិត្តគាត់ដូចគ្នា រហូតដល់គាត់ចូលនិវត្តន៍ដោយខ្លួនឯង”។


និយាយពីការប្រកបអាជីពជិត២០ឆ្នាំមកនេះ កីឡាករមានប្រភពពីខេត្តសៀមរាបធ្លាប់លេងឲ្យខេមរាកីឡា, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, អង្គរថាយហ្គឺរ និងវិសាខា ហើយជាប់ជម្រើសជាតិច្រើនលើកច្រើនសាផងដែរ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖