+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូណាហ្គាបង្ហើបគោលដៅក្នុងលីគរដូវកាលថ្មី តែមិនទាន់ច្បាស់ក្នុងពានសម្ដេច 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 323

យ៉ាងហោចទីតាំងមួយក្នុងចំណោមក្រុមកំពូលទាំង៤ គឺជាគោលដៅសម្រាប់ណាហ្គាវើលដ៍នៅរដូវកាលថ្មី២០២០។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក មាស ចាន់ណា ដែលជាគ្រូបង្គោល។


ដោយឡែកពាក់ព័ន្ធក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិវិញ គ្រូបង្វឹកកាន់ AFC A-License ខាងលើមិនទាន់ហ៊ានទាយទុកមុនថាអាចធ្វើបានល្អប៉ុនណាទេ ព្រោះត្រូវការចាប់គូជាមុនសិន ដូច្នេះលោកថា ក៏ត្រូវការសំណាងខ្លះដែរក្នុងពានថ្នាក់ដឹកនាំកំពូលមួយនេះ។

លោក មាស ចាន់ណា ពន្យល់ ៖"សម្រាប់លីគយើងនឹងព្យាយាមឲ្យបាន Top4 ហើយពានរង្វាន់សម្ដេចយើងក៏ព្យាយាមឲ្យដល់ Top4 ដែរ តែយ់ើងពិបាកស្មានទុកមុនណាស់ ព្រោះពានរង្វាន់សម្ដេចត្រូវចាប់គូ។ ពេលខ្លះអាចប៉ះវិសាខាទៅ ពេលខ្លះអាចប៉ះព្រះខ័នរាជស្វាយរៀងទៅ អ៊ីចឹងវាតានតឹង ហើយក៏ត្រូវការសំណាងដែរ"។

គួររំឭកថា ណាហ្គាវើលដ៍ទទួលបានចំណាត់ថ្នាក់លេខ៣នៅក្របខណ្ឌកំពូលកម្ពុជា២០១៩ និងធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយពានសម្ដេចតេជោ ហ៊ុន សែន។


រដូវកាលថ្មី ក្រុមលោក មាស ចាន់ណា ដែលបាននាំចូលសមាសភាពកីឡាករជាច្រើនរូបអំឡុងទីផ្សារដោះដូរកន្លងទៅទាំងជាតិ និងបរទេស នឹងបើកឆាករដូវកាលថ្មីលីគកំពូលទទួលនគរបាលជាតិ នៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ៕

រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖