+855 16 757 168     samnob@keiladaily.com
KD Logo

Chelsea រំពឹង​ប្រកាស​ពីការ​ទិញ​បាន​ខ្សែបម្រើ​ស្លាបដ៏ល្អរបស់ Ajax ប៉ុន្មាន​ថ្ងៃ​ខាងមុខ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 263

Chelsea ចរចា​ជិតត្រូវរ៉ូវ​ជាមួយ Ajax ហេីយ​ ដេីម្បី​ផ្ទេរ​ខ្សែបម្រើ​ស្លាប Hakim Ziyech មក Stamford Bridge ក្នុងតម្លៃ៣៨លានផោន។

Ziyech ជាគោលដៅ​របស់​លោក​ Frank Lampard ក្នុងខែ​មករាកន្លងទៅ​ តែ Ajax មិនទាន់ចង់ឱ្យចេញ​ភ្លាមៗ​ ព្រោះ​ពួកគេ​ត្រូវការ​កម្លាំង​ដេីម្បី​ប្រជែង​ជេីងឯក​។ គេរំពឹង​ថា Chelsea នឹង​ប្រកាស​ពី​ការ​ទិញ​បាន Ziyech ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ ហេីយ​តារា​ម៉ារ៉ុកដែលពូកែទាត់ free-kick រូបនេះ​នឹង​មក Chelsea ក្នុងរដូវក្ដៅខាងមុខ។


អតីតសមាជិក Heerenveen និង Twente វ័យ២៦ឆ្នាំដែលចូលរួម Ajax តាំងពី២០១៦​ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយ Ajax ស្មេី Chelsea ៤-៤ក្នុងពាន Champions League ខែវិច្ឆិកា​ឆ្នាំមុន។ 

គ្រូ Ajax លោក Erik ten Hag និយាយថាលោកមិនភ្ញាក់ផ្អេីលនឹងព័ត៌មានខាងលេីឡេីយ​ ព្រោះកីឡាកររបស់លោកពេញនិយមសម្រាប់ក្លិបធំ២​ ហេីយលោកដឹងថា Ziyech បានកំណត់គោលដៅរបស់គេរួចហេីយ។ លោកថាពេលអ្វីៗសម្រេចជាផ្លូវការ​ លោកនឹងរីករាយហេីយមោទនៈចំពោះ Ziyech៕


ប្រែសម្រួល​៖​ គជសារ

ប្រភព៖​ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖