+855 16 757 168     samnob@keiladaily.com
KD Logo

អេហ្ស៊ីប​ថា​ Salah លេងអូឡាំពិកនៅជប៉ុនបានឬមិនបានគឺអាស្រ័យលេី...

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 142

គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេហ្ស៊ីប​ លោក Shawky Gharib និយាយថាលោកបានបញ្ចូលឈ្មោះ Mohamed Salah ក្នុងបញ្ជីបឋម៥០នាក់សម្រាប់ត្រៀមប្រកួត​អូឡាំពិក​២០២០នៅជប៉ុន​ ប៉ុន្តែ​គេបានលេងឬមិនបានគឺស្ថិតលេីការសម្រេចចិត្តរបស់ Salah​, ក្លិប Liverpool និងលោក Jurgen Klopp។ 


បាល់ទាត់​ព្រឹត្តិការណ៍​អូឡាំពិក​ ប្រេីកីឡាករអាយុក្រោម២៣ឆ្នាំ​ តែអនុញ្ញាតឱ្យដាក់​កីឡាករ​លេីសអាយុ៣នាក់។ បញ្ជី១៨នាក់ចុងក្រោយត្រូវបញ្ជូនទៅអូឡាំពិកនៅខែមិថុនាខាងមុខ។ 

តែក្នុងព្រឹត្តិការណ៍អូឡាំពិក FIFA មិនតម្រូវឱ្យក្លិបត្រូវតែអនុញ្ញាតឱ្យ​កីឡាករក្រុមធំ​របស់ពួកគេ​ទៅជួយ​ជម្រើស​ជាតិ​នោះទេ​ ពោលគឺ​អាស្រ័យ​លេីការ​ស្ម័គ្រចិត្ត​។ 


វគ្គផ្តាច់ព្រ័ត្រ​វិញ្ញាសា​បាល់ទាត់​អូឡាំពិក​២០២០​ធ្វេីនៅថ្ងៃទី៨ខែសីហា​ ដែលជាថ្ងៃចាប់ផ្ដេីម Premier League 2020-2021៕


ប្រែសម្រួល​៖​ សានីត

ប្រភព៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖