ខ្សែប្រយុទ្ធណាហ្គាវើលដ៍ កែវ ឧត្តម ឲ្យដឹងថា ឪពុកបង្កើតរបស់គេត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត។ នេះបើតាមការឲ្យដឹងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ការបញ្ជូនអតីតគ្រូបង្គោលក្លិបស៊ីម៉ាក់យូណាយធីតទៅសង្គ្រោះបន្ទាន់នេះកើតឡើងបន្ទាប់ពីជំងឺគីសនៅបំពង់ករបស់លោកធ្វើទុក្ខខ្លាំង ខណៈលោកក៏បានប្រយុទ្ធប្រឆាំងនឹងជំងឺនេះប្រមាណមួយឆ្នាំហើយ។
ឧត្តម ធ្លាប់ប្រាប់កីឡាដេលីថា ជំងឺរុំារ៉ៃរបស់ឪពុកគេកើតឡើងក្រោយពីវះកាត់បញ្ហាដុះសាច់ច្រមុះដោយខ្វះការយកចិត្តទុកដាក់ពីមន្ទិរពេទ្យក្នុងស្រុកមួយកន្លែង រហូតរាលដាលខ្លាំងទៅជាគីសបំពង់ក។
ក្រុមគ្រួសាររបស់លោកក៏ធ្លាប់បញ្ជូនលោកទៅព្យាបាលនៅប្រទេសថៃថែមទៀត តែមិនធូរស្បើយឡើយ៕
អត្ថបទ ៖ អភ័យវង្ស
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖