+855 16 757 168     samnob@keiladaily.com
KD Logo

Chelsea ចូលប្រជែង Man Utd លេីយុវជនវ័យ១៦ឆ្នាំរបស់ Birmingham ដែលអាចមានតម្លៃដល់ទៅ៥០លានផោន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 140

Chelsea ត្រូវបាន​រាយការណ៍​ថាចូលខ្លួនមកប្រជែង Manchester United ដេីម្បីយកខ្សែបម្រេីវ័យក្មេងដ៏មានទេពកោសល្យ Jude Bellingham របស់ Birmingham City។ 


Dailymail អះអាងថា Man Utd បានព្យាយាមយកកីឡាករ​វ័យ១៦ឆ្នាំរូបនេះពី Birmingham ក្នុងខែមករា​ ដោយដាក់សំណេីថ្លៃ៣០លានផោន​ តែត្រូវបានបដិសេធ។ 

ឥឡូវ​ពួកគេ​ថា Chelsea ត្រៀម​សំណេីថ្លៃ៣៥លានផោន​ អមដោយលក្ខខណ្ឌ​រង្វាន់បន្ថែម១៥លានផោនទៀត​សម្រាប់ក្លិបនៅក្របខ័ណ្ឌ Championship ដេីម្បី​នាំយុវជនU17អង់គ្លេស​ខាងលេីទៅ Stamford Bridge។ តម្លៃសរុបនេះនឹងធ្វេីឱ្យ Bellingham ក្លាយជាយុវជនថ្លៃបំផុតក្នុងលោក​ បេីការផ្ទេរកេីតឡេីងមែន។ 


Man City, Real Madrid, Barcelona ក៏​ត្រូវ​បាន​រាយការណ៍​ថាកំពុង​តាមដាន​ស្ថានភាព​របស់ Bellingham ដែរ៕


ប្រែសម្រួល​៖​ គជសារ

ប្រភព​&រូបភាព​ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖