+855 16 757 168     samnob@keiladaily.com
KD Logo

Barcelona បែររ៉ាដាទៅលេី Willian Jose ក្រោយ Dembele ត្រូវ​អវត្តមាន​៦ខែ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 359

ក្លិប​ Barcelona បានបញ្ជាក់នៅថ្ងៃទី១២ខែកុម្ភៈ​ឆ្នាំ២០២០ថា ខ្សែប្រយុទ្ធ​​​ជម្រើសជាតិ​បារាំង​ Ousmane Dembele នឹងអវត្តមាន​រយៈពេល​៦ខែដោយសារ​របួស​សរសៃពួរ​ភ្លៅ​ ហេីយគេបាន​ទៅ​វះកាត់​ព្យាបាល​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់​។ 


Dembele វ័យ​២២ឆ្នាំ​ ខានលេងតាំងពីចុងខែវិច្ឆិកាឆ្នាំ២០១៩មកម្ល៉េះ។ 

ច្បាប់លីគអេស្ប៉ាញចែងថាប្រសិនក្លិបណាមួយមានកីឡាកររបួសយូរចាប់ពី៤ខែឡេីង​ ​ក្លិបអាចស្នេីសុំ​ការអនុគ្រោះពីសហព័ន្ធ និង La Liga ដេីម្បីទិញកីឡាករក្រៅទីផ្សារដោះដូរបាន​  ហេីយពួកគេមានពេល១៥ថ្ងៃក្រោយពេលបានការអនុញ្ញាត​ ដេីម្បីធ្វេីការនេះ។ 


Barca បានការអនុញ្ញាតពី​សហព័ន្ធ​និង La Liga ហេីយ​ ហេីយពេលនេះពួកគេ​កំពុងតាមខ្សែប្រយុទ្ធ​ជនជាតិ​ប្រេស៊ីល​វ័យ២៨ឆ្នាំ Willian Jose របស់ Real Sociedad។ 



ប៉ុន្តែ​ដំណឹងនេះធ្វេីឱ្យគ្រូបង្វឹក Sociedad រង្គាសចិត្ត ដោយលោក Imanol Alguaci និយាយថា​ការភ្ជាប់កីឡាករលោកទៅនឹងក្លិបនេះក្លិបនោះដូចជាច្រេីនលេីសបន្តិចហេីយ​ ខណៈ​ក្នុងខែមករាកន្លងទៅ Willian Jose ក៏ត្រូវបានភ្ជាប់ទៅនឹង Manchester United ផងដែរ។ លោកសង្កត់ធ្ងន់ថា​ បេីដាក់លុយ៧០លានអឺរ៉ូ​លេីតុមក​ នោះមិនអីទេ។ 



Jose ដែលធ្លាប់លេងឱ្យ Real Madrid លេីកិច្ចសន្យាខ្ចីក្នុងឆ្នាំ២០១៤​ មកទល់ពេលនេះ រកបាន៥រកបាន៥៣គ្រាប់ពី១៣២ប្រកួត​សម្រាប់ Sociedad តាំងពីផ្លាស់មកពីក្លិប​អ៊ុយរុយហ្គាយ​ Deportivo Maldonado​ ក្នុងឆ្នាំ២០១៦មក៕


ប្រែសម្រួល​៖​ រាជសម្ភារ

ប្រភព&រូបថត៖ Skysports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖