+855 16 757 168     samnob@keiladaily.com
KD Logo

កែវ ឧត្តម ៖"ប៉ាខ្ញុំនៅដំណាក់កាលចុងក្រោយ ទាំងពេទ្យខ្មែរ និងវៀតណាមមិនទទួលវះកាត់ទេ"

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 301

ខ្សែប្រយុទ្ធ កែវ ឧត្តម ឲ្យដឹងថា ឪពុករបស់គេ គឺលោក កែវ សារិន បានឈានដល់ដំណាក់កាលចុងក្រោយហើយ ដោយពេទ្យក្នុងស្រុក និងពេទ្យនៅប្រទេសវៀតណាមមិនទទួលវះកាត់ជំងឺមហារីករបស់លោកទេ។


សមាជិកក្លិបណាហ្គាវើលដ៍ខាងលើឲ្យដឹងថា បន្ទាប់ពីបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ឯពេទ្យកាល់ម៉ែត្រនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ គេរកឃើញថា មានដុះសាច់នៅខួរក្បាល ហើយក្រុមគ្រូពេទ្យមិនអាចទទួលវះកាត់បានទេ និងសម្រេចចិត្តបញ្ជូនទៅប្រទេសវៀតណាមនៅរាត្រីថ្ងៃដដែល។

ឧត្តម រៀបរាប់ ៖"មកដល់វៀតណាមមើលឃើញកាន់តែច្បាស់ គាត់មហារីកដំណាក់កាលចុងក្រោយ ហើយក្បាលគាត់ទាំងមូលត្រូវរាលដាលសុីពេញហ្នឹងអស់ហើយ មិនអាចវះបានមិនអាចមើលជាទេ"។

គួរដឹងដែរថា ជំងឺមហារីករបស់លោក កែវ សារិន អតីតគ្រូបង្គោលស៊ីម៉ាក់យូណាយធីតបានប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនេះជាងមួយឆ្នាំមកហើយ ក្រោយវះកាត់ច្រមុះដុះសាច់នៅមន្ទីរពេទ្យមួយកន្លែងឯក្រុងភ្នំពេញ។ ដោយសារតែការព្យាបាលមិនសូវយកចិត្តទុកដាក់ ពោលគឺសម្អាតមិនបានស្អាតល្អ ក៏ប្រែទៅជាជំងឺគីសនៅបំពង់កតែម្ដង។


កែវ ឧត្តម បានផ្ដាំផ្ញើដល់មន្ទិរពេទ្យមួយចំនួនតូចថា ប្រសិនបើមិនអាចព្យាបាលបានទេ សូមកុំយកជីវិតគេទៅសាកល្បង៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖