+855 16 757 168     samnob@keiladaily.com
KD Logo

ជំនួប AC Milan និង Juventus យប់មិញលក់សំបុត្របានជាង៧ម៉ឺនសន្លឹក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 155

ជំនួបជើងទីមួយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ Coppa Italia រវាងម្ចាស់ផ្ទះ AC Milan នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ លក់សំបុត្របានដល់ទៅជាង៧០០០០សន្លឹកនៅឯកីឡដ្ឋាន San Siro។


នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រពាន Coppa Italia ដែលបង្កើតបានកំណត់ត្រាលក់សំបុត្រនេះ។ 

កីឡដ្ឋាន San Siro អាចផ្ទុកទស្សនិកជនបានជាង៨០,០០០នាក់ តែកម្រពេញណាស់ ជាពិសេសក្នុងពាន Coppa Italia នេះមិនសូវបានច្រើនដូច Serie A និង Champions League ទេ។ 

ចំពោះការប្រកួតនៅកីឡដ្ឋានដដែល តែជំនួបរវាង Inter Milan និង Napoli បាន៥៩០០០នាក់។

វត្តមានរបស់ Zlatan Ibrahimovic និង Cristiano Ronaldo ទំនងជាដើមចមសំខាន់នៃការទាក់ទាញបានអ្នកទស្សនាច្រើនបែបនេះ។


ដោយឡែកលទ្ធផលជើងទីមួយ គឺស្មើគ្នា១ទល់នឹង១។

Cristiano Ronaldo ទាត់១១ម៉ែត្រតាមស្មើនៅនាទី៩០បូក១ ក្រោយ Ante Rabic បើកការនាំមុខដល់ AC Milan។ ជើងទីពីរនឹងធ្វើឡើងនៅថ្ងៃទី០៤ មីនា នាក្រុង Turin៕


ប្រែសម្រួល ៖ តេជះ
ប្រភព ៖ zing

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖