+855 16 757 168     samnob@keiladaily.com
KD Logo

Home United ដែលធ្លាប់ប៉ះភ្នំពេញក្រោន និង​បឹងកេតនៅ AFC Cup ផ្លាស់ប្ដូរឈ្មោះថ្មី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 554

ក្លិបបាល់ទាត់ Home United នៃលីគកំពូលសិង្ហបុរី បានផ្លាស់ប្ដូរឈ្មោះទៅជា Lion City Sailors Football Club នៅរដូវកាល២០២០ ក្រោយទទួលបានម្ចាស់ឧបត្ថម្ភថ្មី។

ក្រុមហ៊ុនបច្ចេកវិទ្យាសិង្ហបុរី Sea ទទួលបានសិទ្ធិគ្រប់គ្រង ហើយនាយកប្រតិបត្តិក្រុមហ៊ុននេះនឹងកាន់តំណែងជាប្រធានក្លិបតែម្ដង។


ទឹកប្រាក់ចំនួន៤លានដុល្លារសិង្ហបុរីត្រូវបានព្រមព្រៀងលើកិច្ចសន្យាពីរឆ្នាំ ដោយ២លានដុល្លារផ្ដល់ជាសាច់ប្រាក់ និង២លានដុល្លារទៀតប្រើលើការអភិវឌ្ឍក្រុម។

គួរដឹងដែរថា Lion City Sailors Football Club បង្កើតឡើងដំបូងអំឡុងទសវត្សរ៍ទី៤០ ដោយមានឈ្មោះថា Police Sports Association ក្រោមការដឹកនាំពីអង្គភាពកីឡាប៉ូលិស។ នៅឆ្នាំ១៩៩៦ ក៏បានប្ដូរទៅជា Home United ក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃសិង្ហបុរី៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ channelnewsasia


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖