+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករបរទេស៥រូប៥សញ្ជាតិផ្សេងគ្នាត្រូវបានបង្ហាញជាសមាជិកថ្មីរបស់ខ.ភ.ម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 378


សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានបង្ហាញកីឡាករចំណូលថ្មីចំនួន៥រូបត្រៀមរដូវកាលថ្មី២០២០នៃក្របខណ្ឌកំពូលកម្ពុជា។


កីឡាករទាំង៥មាន  Endo Mikito ជនជាតិជប៉ុន,  Mario ជនជាតិប្រេសុីល, Yannick Francois ជនជាតិកាមេរូន,​ Rasheed Omokafe ជនជាតិនីហ្សេរីយ៉ា និង Sung Min Park ជនជាតិកូរ៉េខាងត្បូង។


ជាមួយគ្នានេះ ក្លិបដែលទើបប្ដូរឈ្មោះពីក្រសួងការពារជាតិក៏ប្រកាសការចាប់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់ឯកសណ្ឋានកីឡា NT ផងដែរ។


គួរដឹងដែរថា សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នឹងបើកឆាករដូវកាល២០២០ MCL ប៉ះម្ចាស់ផ្ទះយុវជនសាលាបាល់ទាត់ជាតិបាទី នៅថ្ងៃសៅរ៍ ទី១៥ កុម្ភៈ វេលាម៉ោង៣និង៣០នាទីរសៀល៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Tiffy Army


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖