+855 16 757 168     samnob@keiladaily.com
KD Logo

ការតាំងចិត្តរបស់វិសាខា និងនគរបាលជាតិមុនជំនួបបើកឆាក MCL 2020

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 300

លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្លិបបាល់ទាត់នគរបាលជាតិបានមើលឃើញពីសន្ទុះកាន់តែខ្លាំងនៃការប្រកួតក្របខណ្ឌកំពូលកម្ពុជា ដោយសារមានការរៀបចំយ៉ាងល្អ ជាពិសេសក្លិបធំៗតែម្ដង។ 

សម្រាប់ក្លិបរបស់លោកវិញ ក៏មានលក្ខណៈប្រសើរជាងមុនដែរ ហើយលោកសង្ឃឹមថា នឹងធ្វើបានល្អនៅរដូវកាលថ្មី។


ចំណែកប្រធានក្រុមនគរបាលជាតិ សាយ ពិសិដ្ឋ ក៏មើលឃើញមិនខុសពីអ្នកចាត់ការ ប្រាក់ សុវណ្ណារ៉ា ដែរ ដូច្នេះគេសប្បាយចិត្តដែលបានមើលឃើញនៃការរីកចម្រើន និងអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជា។

ពាក់ព័ន្ធទៅនឹងជំនួប MCL ជាមួយវិសាខានៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ វិញ លោក ប្រាក់ សុវណ្ណារ៉ា ទទួលស្គាល់ថា គូប្រជែងមួយនេះពិតជាស្វិតស្វាញខ្លាំង ព្រោះពួកគេជាបេក្ខជនប្រជែងជើងឯកនៅរដូវកាល២០២០ ខណៈក្រុមលោកមិនទាន់មានមហិច្ឆតាដណ្ដើមពាននៅឡើយ។ តែយ៉ាងណា លោករំពឹងថា មិនឲ្យទស្សនិកជនខកចិត្តខ្លាំងឡើយ។ 

សម្រាប់លោក Colum Curtis គ្រូបង្គោលក្លិបវិសាខាបញ្ជាក់ថា សមាជិកគ្រប់រូបឆ្លងកាត់ការហ្វឹកហាត់យ៉ាងល្អ ដោយពួកគេប្រឹងប្រែងយ៉ាងខ្លាំង។ លោកដឹងថា ការប្រកួតនៅថ្ងៃនេះនឹងលំបាក ប៉ុន្តែកូនក្រុមទាំងអស់ត្រៀមខ្លួនរួចរាល់អស់ហើយ។ 

ប្រធានក្រុមវិសាខា ង៉យ ស្រ៊ីន អះអាងថា រូបគេ និងកូនក្រុមឯទៀតនឹងព្យាយាមយក៣ពិន្ទុពីការប្រកួតបើកឆាក 2020 នេះ ព្រោះម្នាក់ៗបានប្រឹងប្រែងខ្លាំងអំឡុង Pre-Season កន្លងទៅ។


គួរបញ្ជាក់ថា ជំនួបរវាងក្លិបទាំងពីរនឹងប្រព្រឹត្តទៅនៅវេលាម៉ោង​៦ល្ងាចនាកីឡដ្ឋាន Prince របស់វិសាខា៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Visakha Football Club

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖