+855 16 757 168     samnob@keiladaily.com
KD Logo

Man City រងទណ្ឌកម្ម​មិនឱ្យលេងពាន UEFA ២រដូវកាល​និងពិន័យប្រាក់៣០លានអឺរ៉ូ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 214

សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​អឺរ៉ុប​បានចេញ​សេចក្តី​សម្រេច​ដាក់​បម្រាម​ Manchester City មិនឱ្យ​ចូលរួម​ប្រកួត​ពាន​រៀបចំដោយ UEFA រយៈពេល​២​រដូវកាល​  ក្រោយ​ត្រូវបាន​រកឃេីញថាបាន​បំពានយ៉ាង​ធ្ងន់ធ្ងរ​លេី​អាជ្ញាបណ្ណ​ក្លិប​អាជីព​និង​ច្បាប់​កំហិត​ការចាយវាយ FFP។ 


Man City និយាយថា​ពួកគេ​ខក តែមិន​ភ្ញាក់ផ្អើល​ចំពោះ​ក្ដី​សម្រេចបែប​បុរេនិច្ឆ័យនេះឡេីយ​ ហេីយពួកគេនឹងប្ដឹងតវ៉ា​ទៅតុលាការ CAS។ 


ដោយឡែក​ ប្រធាន La Liga លោក Javier Tebas និយាយថាលោករីករាយ​ដែល​នៅទីបំផុត UEFA ដាក់​ទណ្ឌកម្ម​ Man City។ លោកបន្តថា​ការដាក់​ទណ្ឌកម្ម​លេី Man City និង PSG ជា​គំរូ​ល្អសម្រាប់បាល់ទាត់៕


ប្រែសម្រួល​៖​ រាជសម្ភារ

ប្រភព៖ BBC 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖