+855 16 757 168     samnob@keiladaily.com
KD Logo

Sancho និង Haaland ស៊ុត​ចូល​ទៀតហេីយ ខណៈ​ Dortmund ឡេីងលេខ​២បណ្ដោះអាសន្ន​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 392

តារា​វ័យ​ក្មេង​ដ៏ឆ្នេីម​ទាំងពីរ Jadon Sancho និង Erling Haaland រក​គ្រាប់​បាន​ទៀតហេីយ​ ពេល Dortmund លត់ Frankfurt ៤-០​ យប់ថ្ងៃសុក្រ​ទី១៤​ខែកុម្ភៈ​ ហេីយឡេីងឈរ​លេខ២​ Bundesliga ជា​បណ្ដោះ​អាសន្ន​។ 


Lukasz Piszczek បានបេីក​ការនាំមុខ១គ្រាប់ដំបូងក្នុងវគ្គទី១។ 

បន្ទាប់មក Sancho, Haaland និង Raphael Guerreiro ដាក់ម្នាក់១គ្រាប់ទៀតក្នុងវគ្គទី២។  


Sancho ពេលនេះរកបាន១២គ្រាប់ពី១៤ប្រកួតចុងក្រោយ​ ស្របពេល Haaland រកបាន៩គ្រាប់ពី៦ប្រកួតដំបូងសម្រាប់ Dortmund ក្រោយផ្លាស់មកពី Red Bull Salzburg ក្នុងតម្លៃ១៧លានផោន។



Dortmund ពេលនេះនៅក្រោមក្រុមកំពូលតារាង Bayern Munich មួយពិន្ទុ​ តែលេងលេីសគេ១ប្រកួត៕


ប្រែសម្រួល​៖​ សិរីមង្គល​

ប្រភព​៖ BBC 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖