+855 16 757 168     samnob@keiladaily.com
KD Logo

Aubameyang, Pepe, Ozil, Lacazette ស៊ុតម្នាក់១គ្រាប់ឱ្យ Arsenal លត់ Newcastle

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 295

ក្រុមកាំភ្លើងធំ Arsenal ទទួលបានជ័យជម្នះទី៧ក្នុងចំណោម២៦ប្រកួតនៃក្របខ័ណ្ឌ Premier League រដូវកាល២០១៩-២០នេះ បន្ទាប់ពីលត់ Newcastle United ៤-០ នៅកីឡដ្ឋាន Emirates ថ្ងៃអាទិត្យទី១៦ខែកុម្ភៈ។

ក្រុមកាំភ្លើងធំរដូវកាលនេះបានក្លាយជាអ្នកជំនាញខាងស្មើក្នុងលីគកំពូលអង់គ្លេស ពោលគឺបានស្មើដល់ទៅ១៣ប្រកួត ហើយអ្វីៗមើលទៅហាក់បែបនេះទៀតហើយ ក្រោយគ្មានគ្រាប់បាល់ក្នុងវគ្គទី២។
ប៉ុន្តែនៅវគ្គទី២ ក្រុមលោក Mikel Arteta បានកែប្រែស្ថានការណ៍ ហើយរកបានគ្រាប់បាល់ដោយ Pierre-Emerick Aubameyang ក្នុងនាទី៥៤, Nicolas Pepe ក្នុងនាទី៥៧, Mesut Ozil ក្នុងនាទី៩០ និង Alexandre Lacazette ក្នុងនាទី៩០+៥។

Newcastle បានព្យាយាមសម្រុកវិញក្រោយរបូតគ្រាប់បាល់ ប៉ុន្តែត្រូវបាន Arsenal បិទមិនសូវឱ្យមានឱកាសច្រើនឡើយ។

Arsenal ពេលនេះមាន៣៤ពិន្ទុពី២៦ប្រកួត ឈរលេខរៀងទី១០ ស្របពេល Newcastle ធ្លាក់ទៅលេខ១៣ មាន៣១ពិន្ទុ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖