+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ព្រមាន ATM ពីសន្ទុះអ្នកគាំទ្រនៅ Anfield មុនប៉ះគ្នាជើងទីពីរវគ្គ១៦ក្រុម UCL

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 370

លោក Jurgen Klopp អ្នកចាត់ការក្លិប Liverpool បានព្រមាន Atletico Madrid ថានឹងអាចភ័យព្រួយដោយសារសន្ទុះអ្នកគាំទ្រនៅកីឡដ្ឋាន Anfield ពេលក្រុមទាំងពីរប៉ះគ្នានៅជើងទីពីរ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។


គ្រូបង្វឹកក្រុមការពារតំណែងជើងឯកថ្លែងបែបនេះក្រោយចាញ់ ATM នៅជើងទីមួយនាកីឡដ្ឋាន Wanda Metropolitano នៅថ្ងៃអង្គារ ទី១៨ កុម្ភៈ រកគ្រាប់បាល់ដោយ Saul Niguez។

លោក Klopp មើលឃើញពីសន្ទុះអ្នកគាំទ្រ Atletico Madrid យ៉ាងខ្លាំង ហើយថា នឹងមានរឿងបែបនេះកើតឡើងដែរពេលលេងនៅ Anfield។


ដោយឡែក Liverpool មិនអាចស៊ុតចំគោលដៅក្នុងមួយប្រកួតជាលើកទីពីរចាប់តាំងពីលោក Klopp ចូលកាន់តំណែងនៅឆ្នាំ២០១៥៕

ប្រភព ៖ bbc


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖