+855 16 757 168     samnob@keiladaily.com
KD Logo

លឿនដូចព្យុះ! Haaland ប្រើពេលត្រឹមជាង៦វិនាទីរត់ពីចុងម្ខាងដល់ចុងម្ខាងនៃប្រអប់ចម្ងាយ៦០ម៉ែត្រ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 4318

រឿងគេផ្ដោតខ្លាំងជាងគេក្នុងការប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយ Champions League រវាង Dortmund និង PSG យប់មិញ គឺខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Erling Haaland ដែលស៊ុតចូល២គ្រាប់ម្នាក់ឯងដោយប្រើពេល៨នាទី ហើយក្លាយជាកីឡាករដែលរកបាន១០គ្រាប់ក្នុងពេលឆាប់បំផុតក្នុងពាន UCL គឺត្រឹម៧ប្រកួតប៉ុណ្ណោះ។

គេក៏ក្លាយជាកីឡាករដំបូងដែលរកបានគ្រាប់បាល់គ្រប់ពេលចូលលេងលើកទី១សម្រាប់ Dortmund ទាំងក្នុង Bundesliga, German Cup និង UCL។

ក្រៅពីកំណត់ត្រាថ្មីៗមួយចំនួនពីការស៊ុតចូល២គ្រាប់ទៀតយប់មិញ ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺខ្សែប្រយុទ្ធកម្ពស់១.៩៤ម៉ែត្ររូបនេះបានរត់ពីចុងប្រអប់ម្ខាងដល់ចុងប្រអប់ម្ខាងទៀត ចម្ងាយ៦០ម៉ែត្រពីគ្នា ដោយប្រើពេលត្រឹម៦.៦៤វិនាទីប៉ុណ្ណោះ ដែលច្រើនជាងម្ចាស់ឯតទគ្គកម្មពិភពលោករត់ល្បឿន៦០ម៉ែត្រ Christian Coleman ត្រឹម០.៣វិនាទីប៉ុណ្ណោះ។ ហើយល្បឿនរត់របស់គេពេលនោះត្រូវបានវាស់ឃើញថា៣៦គីឡូម៉ែត្រក្នុងមួយម៉ោង។

យប់មិញនេះ អ្នកវិភាគបានសរសើរ Haaland ថាជាខ្សែប្រយុទ្ធគ្រប់ជ្រុងជ្រោយ ដោយគេអាចរកបានគ្រាប់បាល់ពីគ្រប់ស្ថានភាព៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖