+855 16 757 168     samnob@keiladaily.com
KD Logo

Atalanta បន្តភាពភ្ញាក់ផ្អើលក្នុងពាន UCL ដោយស៊ី Valencia ទក់សាច់ក្នុងជើងទី១

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 352

ភាពគួរឱ្យភ្ញាក់ផ្អើលរបស់ Atalanta ក្នុងការបង្ហាញវត្តមានលើកទី១ក្នុងពាន Champions League មើលទៅហាក់បន្តទៅវគ្គ៨ក្រុមចុងក្រោយទៀតហើយ បន្ទាប់ពីពួកគេលត់ Valencia ៤-១ ក្នុងជើងទី១វគ្គ១៦ក្រុមចុងក្រោយយប់ថ្ងៃពុធទី១៩ខែកុម្ភៈឆ្នាំ២០២០។

គ្រាប់បាល់របស់ Hans Hateboer (នាទី១៦និង៦២) Josip Ilicic (នាទី៤២) និង Remo Freuler (នាទី៥៧) បានផ្ដល់បរាជ័យលើអតីតបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ២លើក Valencia ដែលចាញ់ច្រាបនឹងល្បឿនប្រយុទ្ធរបស់ Atalanta និងភាពមុតស្រួចនៃការបញ្ចប់ទីរបស់ក្រុម Serie A មួយនេះ។

អតីតសមាជិក Villarreal និង Real Madrid: Denis Cheryshev រកបានគ្រាប់លួងចិត្តសម្រាប់ក្រុម Valencia ក្នុងនាទី៦៦។

ការប្រកួតរបស់ Atalanta យប់មិញ ធ្វើឡើងនៅកីឡដ្ឋាន San Siro របស់ AC Milan ដោយសារតែកីឡដ្ឋាន Gewiss របស់ពួកគេនៅ Bergamo មិនត្រូវតាមលក្ខខណ្ឌតម្រូវរបស់ UEFA។ ទោះយ៉ាងណា អ្នកគាំទ្ររបស់ពួកគេនៅតែបង្ហាញភាពស្មោះស្ម័គ្រ ដោយធ្វើដំណើរ៥៥គីឡូម៉ែត្រមក San Siro ចំនួន៤ម៉ឺននាក់។

ជើងទី២នឹងធ្វើនៅថ្ងៃអង្គារទី១០ខែមីនា៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖