ខណៈស្ថានសុខភាពឪពុករបស់ខ្លួនកាន់តែដុនដាបខ្លាំង ហើយជីវភាពក៏ខ្វះខាតផងនោះ ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ កែវ ឧត្តម បានដាច់ចិត្តអំពាវនាវដល់សប្បុរសជននានាជួយឧបត្ថម្ភបន្ថែម។
គួរដឹងដែរថា លោក កែវ សារិន អតីតគ្រូបង្គោលក្លិបបាល់ទាត់ស៊ីម៉ាក់យូណាយធិតបានរងជំងឺដុះសាច់ក្នុងខួរក្បាល និងស្ថិតក្នុងដំណាក់កាលដែលរហូតដល់ពេទ្យវៀតណាមទៅហើយមិនទទួលវះកាត់ឡើយ។
ឪពុកខ្សែប្រយុទ្ធក្លិបណាហ្គាវើលដ៍បានប្រយុទ្ធប្រឆាំងជំងឺមហារីកនេះជាងមួយឆ្នាំមកហើយ ក្រោយវះកាត់ច្រមុះដុះសាច់នៅមន្ទីរពេទ្យមួយកន្លែងឯក្រុងភ្នំពេញ។ ដោយសារតែការព្យាបាលមិនសូវយកចិត្តទុកដាក់ ពោលគឺសម្អាតមិនបានស្អាតល្អ ក៏ប្រែទៅជាជំងឺគីសនៅបំពង់កតែម្ដង។
លោក កែវ សារិន ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ឯពេទ្យកាល់ម៉ែត្រនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ គេរកឃើញថា មានដុះសាច់នៅខួរក្បាល ហើយក្រុមគ្រូពេទ្យមិនអាចទទួលវះកាត់បានទេ និងសម្រេចចិត្តបញ្ជូនទៅប្រទេសវៀតណាមនៅរាត្រីថ្ងៃដដែល តែមិនអាចវះកាត់បាន។
កន្លងមកក៏មានសប្បុរសជនមួយចំនួនបានជួយឧបត្ថម្ភដល់លោក កែវ សារិន ផងដែរ៕
អត្ថបទ ៖ អភ័យវង្ស
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖