+855 16 757 168     samnob@keiladaily.com
KD Logo

Haaland ស៊ុតគ្រាប់ទី១២សម្រាប់ Dortmund និងជាគ្រាប់សរុបទី៤០ក្នុងរដូវកាលនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 799

ខ្សែប្រយុទ្ធវ័យក្មេងកំពុងលេចធ្លោខ្លាំង Erling Braut Haaland រកបានគ្រាប់ទី១២ពីការបង្ហាញខ្លួន៨លើកស្របពេល Dortmund ឈ្នះ២-០នៅផ្ទះ Werder Bremen ដើម្បីរក្សាការប្រដេញប្រជែងជើងឯក Bundesliga។

Haaland វ័យ១៩ឆ្នាំ បានស៊ុតចូលក្នុងនាទី៦៦ ពីការបញ្ជូនបាល់កាត់មកក្រោយដោយ Achraf Hakimi បន្ទាប់ពី Dan-Axel Zagadou បានបើកការនាំមុខក្នុងនាទី៥២ ពីការលើកបាល់ចេញពីជ្រុងដោយ Jadon Sancho។

បើបូក​សរុប​ទាំង​គ្រាប់​បាល់​កាល​លេង​នៅ Red Bull Salzburg ផងនោះ Haaland ពេលនេះ​រក​បាន​៤០​គ្រាប់​ពី​ការ​ចូលលេង​៣០​លើក​ក្នុង​រដូវកាល​២០១៩-២០​នេះ​។

Dortmund ពេលនេះឈរលេខរៀងទី៣ នៅក្រោមក្រុមកំពូលតារាង Bayern Munich ចំនួន៤ពិន្ទុ និងក្រោមក្រុមលេខ២ RB Leipzig ដែល​បាន​លត់ Schalke ៥-០ ចំនួន៣ពិន្ទុ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖