+855 16 757 168     samnob@keiladaily.com
KD Logo

ចំណុចគួរដឹងខ្លះៗពី Bali United មុនប៉ះស្វាយរៀងនៅ AFC Cup

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 661


ព្រះខ័នរាជស្វាយរៀងនឹងទទួល​ស្វាគមន៍ជើងឯកលីគកំពូលឥណ្ឌូនេស៊ី Bali United ប្រកួតទីពីរ ពូល G ពានរង្វាន់ AFC Cup 2020 នៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៥ កុម្ភៈ វេលាម៉ោង៦ល្ងាច។ 

ជើងឯកលីគកំពូលកម្ពុជា ស្វាយរៀង បើកឆាកចាញ់ Ceres Negros ៤ទល់នឹង០នៅហ្វីលីពីន ខណៈ Bali ឈ្នះ Than Quang Ninh របស់វៀតណាម៤ទល់នឹង១។ 

ក្រុមមានមូលដ្ឋាននៅកោះបាលីទើបត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៥។

ដូចគ្នានឹងលោក ​Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង លោក Stefano Cugurra គ្រូបង្គោលក្លិប Bali United ក៏ជាប់ជាគ្រូបង្វឹកឆ្នើមនៅលីគកំពូលឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ក្រោយជួយក្រុមនេះឈ្នះជើងនៅឆ្នាំដដែល។ 


បុរសជនជាតិប្រេស៊ីលខាងលើក៏បានដឹកនាំក្លិប Persija Jakarta ឈ្នះជើងឯកលីគកំពូលឥណ្ឌូនេស៊ីនៅឆ្នាំ២០១៨ទៀតផង។ 

កីឡាករគួរកត់សម្គាល់មួយរូប គឺខ្សែបម្រើស្លាប Paulo Sérgio ធ្លាប់ជាម្ចាស់ស្បែកជើងមាស EURO U19 នៅជម្រើសជាតិព័រទុយហ្គាល់ ឆ្នាំ២០០៣។

អតីតយុវជនក្លិប Sporting Lisbon ជំនាន់ Cristiano Ronaldo ក៏ជាកីឡាករល្អបំផុតប្រចាំលីគកំពូលឥណ្ឌូនេស៊ី ២០១៧ និងជួយក្លិប Bhayangkara FC ឈ្នះជើងឯកឆ្នាំដដែលនោះ។ កាលឆ្នាំ២០១៥ បុរសវ័យ៣៦ឆ្នាំក៏បានឈ្នះជើងឯកលីគកំពូលសិង្ហបុរី នៅក្លិប DPMM ផងដែរ៕


អត្ថបទ ៖ អភ័យវង្ស




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖