+855 16 757 168     samnob@keiladaily.com
KD Logo

Conor ៖ "ប៉ះ Bali យើងនឹងត្រៀមឲ្យល្អជាងប្រកួតជាមួយ Ceres"

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 425

លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងអះអាងថា នឹងត្រៀមឲ្យបានល្អពេលទទួល Bali United ជាងកាលប្រកួតជាមួយ Ceres Negros ក្នុងជំនួបលើកទីពីរ ពានរង្វាន់ AFC Cup 2020 ពូល G។


ក្រុមជើងឯកលីគកំពូលកម្ពុជានឹងទទួល​ស្វាគមន៍ជើងឯកលីគកំពូលឥណ្ឌូនេស៊ីនៅថ្ងៃអង្គារ ទី២៥ កុម្ភៈ វេលាម៉ោង​៦ល្ងាច នាពហុកីឡដ្ឋានជាតិ។

លោក Conor ថា នៅថ្ងៃបើកឆាកចាញ់ Ceres កូនក្រុមធ្វើមិនសូវបានល្អតាមផែនការទេ។ ជាមួយគ្នានេះ លោកក៏សង្ឃឹមទទួលបានអ្នកគាំទ្រច្រើននៅពហុកីឡដ្ឋានជាតិដើម្បីជាកម្លាំងចិត្តដល់កូនក្រុម។


ឆ្លងកាត់ការប្រកួតមួយលើកដូចគ្នា ស្វាយរៀងមិនទាន់មានពិន្ទុនៅឡើយទេ ខណៈ Bali United បើកឆាកឈ្នះក្លិបវៀតណាម Than Quang Ninh៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖