+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ Bali បង្ហើបពីចំណុច​ខ្លាំងរបស់ព្រះខ័នរាជស្វាយរៀង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 425

ព្រះខ័នរាជស្វាយរៀង គឺជាក្រុមខ្លាំងសម្បូរដោយកីឡាករបរទេសល្អៗ។ នេះបើតាមការមើលឃើញពីលោក Eko Purjianto គ្រូបង្វឹក Bali United ដែលបានថ្លែងមុនប៉ះគ្នាពានរង្វាន់ AFC Cup 2020 ពូល G នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ វេលាម៉ោង៦ល្ងាច នាពហុកីឡដ្ឋានជាតិ។


គ្រូបង្វឹកក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ី សង្កត់ធ្ងន់ថា កីឡាករប្រេស៊ីល Pedro Augusto, Daisuke Kobayashi និង Privat Mbarga សុទ្ធតែធ្វើបានល្អ។

យ៉ាងណា គ្រូបង្វឹកជាអតីតកីឡាករជម្រើសជាតិឥណ្ឌូនេស៊ីដដែលអះអាងថា នឹងព្យាយាមអស់ពីសមត្ថភាព ហើយសង្ឃឹមអាចដណ្ដើមបានលទ្ធផលល្អក្នុងការប្រកួតដ៏សំខាន់នេះ។

ចំណែកខ្សែការពារ Haudi Abdillah និយាយថា ក្រុមរបស់គេត្រៀមខ្លួនរួចរាល់អស់ហើយដោយបានហ្វឹកហាត់នៅបាលីយ៉ាងល្អលើទីលានសិប្បនិម្មិត។ គេរំពឹងទទួលបានលទ្ធផលវិជ្ជមានពីក្រុមម្ចាស់ផ្ទះ តែក៏នៅតែរក្សាការគោរពចំពោះក្រុមជើងឯក Metfone Cambodian League ដែរ។

គួរដឹងដែរថា ជើងឯកលីគកំពូលកម្ពុជា ស្វាយរៀង បើកឆាកចាញ់ Ceres Negros ៤ទល់នឹង០នៅហ្វីលីពីន ខណៈ Bali ឈ្នះ Than Quang Ninh របស់វៀតណាម៤ទល់នឹង១៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖