+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ U19 ប្រាប់មូលហេតុគ្មានកីឡាករស្នូលមួយចំនួនទៅប្រកួតនៅជប៉ុន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 705

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំបានចេញទៅចូលរួមព្រឹត្តិការណ៍ JENESYS Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន ពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ដោយមានកីឡាករ១៨នាក់។

លោក Koji Gyotoku គ្រូបង្គោល U19 កម្ពុជាបញ្ជាក់ថា កីឡាករទាំងអស់ដែលត្រូវបានជ្រើសរើសឲ្យចូលរួមកម្មវិធីផ្លាស់ប្ដូរវប្បធម៌ និងបទពិសោធប្រចាំឆ្នាំនេះសុទ្ធតែសមាសភាពថ្មី មិនធ្លាប់ទៅពីមុនមក ដូច្នេះហើយបានជាកូនក្រុមសំខាន់ៗខ្លះដូចជា សៀង ចន្ធា ជាដើមពុំមានវត្តមាន។


លោក Koji Gyotoku ពន្យល់ ៖”កម្មវិធីនេះពុំមានកីឡាករស្នូលច្រើនទៅទេ ព្រោះជាលក្ខណៈទៅផ្លាស់ប្ដូរវប្បធម៌ និងបទពិសោធបាល់ទាត់តែប៉ុណ្ណោះ អ៊ីចឹងកីឡាករស្នូលខ្លះដែលធ្លាប់ទៅពីមុនមក ពួកគាត់អត់ទៅទៀតទេ គឺឲ្យតែអ្នកពុំធ្លាប់ទៅ បានទៅចូលរួមម្ដង។ ម្យ៉ាងវិញទៀត ការប្រកួតនេះមិនត្រូវបានចាត់ទុកជាការត្រៀមជើងសម្រាប់ AFC អីទេ”។

គួរដឹងដែរថា ព្រឹត្តិការណ៍ JENESYS Japan-ASEAN U19 Men’s Football Tournament មានប្រទេសចំនួន ៦ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះជប៉ុន ៣ក្រុម ( U-17 ជប៉ុន, Kagoshima United U-18 និង Kagoshima Selection u-18 ) ក្រុមមកពីអាស៊ីអាគ្នេយ៍ ៥ប្រទេស កម្ពុជា, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ឡាវ និងទីម័រខាងកើត។

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ស្ថិតនៅពូល B នឹងត្រូវប្រកួតជាមួយក្រុម ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ទីម័រខាងកើត, ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ មីយ៉ាន់ម៉ា និងក្រុមរបស់ជប៉ុន Kagoshima United U-18៕

រូបភាព ៖ FFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖