+855 16 757 168     samnob@keiladaily.com
KD Logo

Dele Alli ត្រូវបាន FA ចោទ ដោយសារបង្ហោះវីដេអូលេងសើចរឿងមេរោគកូរ៉ូណា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 175

ខ្សែបម្រើ Dele Alli របស់ក្លិប Tottenham ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសចោទចំពោះការបង្ហោះវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីមេរោគកូរ៉ូណា (កូវីដ១៩)។

Alli វ័យ២៣ឆ្នាំ បានដាក់វីដេអូមួយលើ Snapchat ដោយគេបានលេងសើចអំពីការផ្ទុះមេរោគប្រភេទថ្មីនេះ និងបានចំអកដាក់បុរសអាស៊ីម្នាក់។

បន្ទាប់មក Alli បានលុបវីដេអូនោះ រួចហើយចេញវីដេអូថ្មីមួយលើបណ្ដាញផ្សព្វផ្សាយសង្គមរបស់ចិន Weibo ដើម្បីសុំទោស និងនិយាយថា៖ «ខ្ញុំបានធ្វើឱ្យខ្លួនឯងនិងក្លិបអាប់មុខ»។

Alli ត្រូវបាន FA ចោទពីបទប្រព្រឹត្តមិនសមរម្យ តាមបញ្ញត្តិមាត្រា E3 ពាក់ព័ន្ធនឹងការប្រើសម្ដីប្រមាថឬមិនសមរម្យដែលនាំឱ្យប៉ះពាល់ដល់តម្លៃនៃកីឡាបាល់ទាត់។

អតីតយុវជន Milton Keynes Dons ខាងលើមានពេលដល់ថ្ងៃទី៥ខែមីនាឆ្នាំ២០២០ដើម្បីឆ្លើយតប៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖