+855 16 757 168     samnob@keiladaily.com
KD Logo

Lewandowski នឹងខកខានជើងទី២ទល់ Chelsea ព្រោះត្រូវសម្រាក៤សប្ដាហ៍

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 145

ខ្សែប្រយុទ្ធ Robert Lewandowski របស់ Bayern Munich នឹងខកខានការប្រកួត Champions League ជើងទី២វគ្គ១៦ក្រុមចុងក្រោយទល់ Chelsea បន្ទាប់ពីរងរបួសជើង ត្រូវសម្រាក៤សប្ដាហ៍។

តារាឆ្នើមប៉ូឡូញរូបនេះបានបញ្ជូន២បាល់ឱ្យ Serge Gnabry ស៊ុតចូល២គ្រាប់ និងរកបានគ្រាប់ចុងក្រោយក្នុងជ័យជម្នះ៣-០នៅទឹកដី Chelsea ជើងទី១កាលពីថ្ងៃអង្គារកន្លងទៅ។

Bayern បាននិយាយថាកីឡាករវ័យ៣១ឆ្នាំខាងលើបានស្រាំឆ្អឹងខ្ចីក្បែរគន្លាក់ជង្គង់ឆ្វេងអំឡុងការប្រកួតនោះ។

Lewandowski ដែលរកបាន៣៩គ្រាប់ពី៣៣ប្រកួតក្នុងរដូវកាលនេះសម្រាប់ Bayern ទំនងជាត្រូវខកខានយ៉ាងហោច៦ប្រកួត៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖